2 Corinthians 13

1នេះជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​មកអ្នករាល់គ្នា​គ្រប់​ពាក្យសំដីទាំងអស់​នឹង​ត្រូវ​រាប់ជាបានការដោយមាត់សាក្សីពីរបីនាក់ 2ខ្ញុំធ្លាប់​ប្រាប់​រួច​មក​ហើយកាលនៅជាមួយ​អ្នករាល់គ្នា​លើកទីពីរប៉ុន្ដែឥឡូវនេះ​ពេល​មិន​នៅ​ជាមួយ​ខ្ញុំ​ប្រាប់​ជា​មុន​ទៀត​ដល់​ពួក​អ្នកដែល​បាន​ប្រព្រឹត្ដ​បាប​ពី​មុននិង​ពួក​អ្នកទាំងអស់ផ្សេងទៀតថាបើ​ខ្ញុំ​មកម្ដងទៀត​ខ្ញុំ​មិនអត់ឱនឲ្យទេ 3ដ្បិតអ្នករាល់គ្នា​កំពុង​រកភស្ដុតាង​អំពី​ការ​ដែល​ព្រះ​គ្រិស្ដមានបន្ទូលតាមរយៈខ្ញុំព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នាគឺ​ព្រះអង្គ​មាន​អំណាចនៅក្នុងអ្នករាល់គ្នា 4ទោះបីព្រះអង្គ​ត្រូវ​គេ​ឆ្កាងដោយសារភាពកម្សោយក៏ដោយ​ក៏​ព្រះអង្គ​មាន​ព្រះជន្ម​រស់ដោយសារអំណាច​របស់​ព្រះជាម្ចាស់​ដែរ​ដូច្នេះ​ទោះបី​យើងខ្សោយក្នុងព្រះអង្គ​ក៏​យើង​នឹង​រស់នៅជាមួយព្រះអង្គដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះអ្នករាល់គ្នា​ដែរ។ 5ចូរអ្នករាល់គ្នា​ល្បង​ខ្លួន​ឯងទៅ​តើ​អ្នករាល់គ្នា​មានជំនឿ​ដែរ​​ទេ? ​ចូរ​ពិសោធ​ខ្លួន​ឯងចុះ​តើ​អ្នករាល់គ្នា​មិនដឹងថា​ព្រះ​យេស៊ូគ្រិស្ដ​គង់​នៅក្នុងអ្នករាល់គ្នាទេ​ឬ? ​លើក​លែង​តែ​អ្នករាល់គ្នា​ត្រូវ​បាន​បដិសេធ​ចោល​ប៉ុណ្ណោះ 6ប៉ុន្ដែខ្ញុំ​សង្ឃឹមថា​អ្នករាល់គ្នា​នឹង​ដឹងថាយើង​មិន​ត្រូវ​បាន​បដិសេធចោល​ឡើយ។ 7ខ្ញុំអធិស្ឋាន​ដល់​ព្រះជាម្ចាស់​សូម​កុំ​ឲ្យ​អ្នករាល់គ្នាប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ​ឡើយ​នេះ​មិន​មែន​ដើម្បីបង្ហាញ​ឲ្យ​ឃើញ​ថាយើង​ត្រូវ​បាន​ទទួលស្គាល់​នោះ​ទេគឺដើម្បី​ឲ្យ​អ្នករាល់គ្នាប្រព្រឹត្ដអំពើល្អប៉ុណ្ណោះទោះបី​មើល​ទៅ​យើង​ដូច​ជា​ត្រូវ​បាន​បដិសេធចោលក៏ដោយ 8ដ្បិតយើង​មិនអាច​ធ្វើ​អ្វីទាស់នឹងសេចក្ដីពិតបានទេគឺ​ធ្វើ​ដើម្បីសេចក្ដីពិត 9ព្រោះយើង​ត្រេកអរពេលដែលយើងខ្សោយហើយអ្នករាល់គ្នារឹងមាំ​ប៉ុន្ដែ​យើង​អធិស្ឋានសុំ​សេចក្ដី​នេះទៀត​គឺ​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍ 10ហេតុនេះហើយ​ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នករាល់គ្នា​កាល​នៅឆ្ងាយ​នៅ​ឡើយ​ដើម្បី​ពេល​មកដល់កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នករាល់គ្នា​ដោយ​តឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់​បាន​ប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ​គឺ​មិន​មែន​សម្រាប់ការបំផ្លាញទេ 11ទីបញ្ចប់​នេះ​បងប្អូនអើយ! ​ចូរ​មាន​អំណរ​ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចូរ​ទទួល​ការ​លើកទឹកចិត្ដ​ចូរ​មានគំនិត​តែ​មួយ​ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះនោះព្រះជាម្ចាស់នៃ​សេចក្ដី​ស្រលាញ់និង​សេចក្ដី​សុខសាន្ត​នឹង​គង់នៅជាមួយអ្នករាល់គ្នា 12ចូរជម្រាបសួរគ្នា​ទៅ​វិញ​ទៅ​មកដោយការថើបបរិសុទ្ធ​រីឯ​ពួកបរិសុទ្ធទាំងអស់​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ។ 13សូមឲ្យ​អ្នកទាំងអស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនិង​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់​ព្រមទាំង​សេចក្ដីប្រកប​ក្នុង​ព្រះ​វិញ្ញាណបរិសុទ្ធ 14សូមអោយ​អ្នករាល់គ្នា​បាន​ប្រកបដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ត​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ហើយ​នឹង​សេចក្ដី​ប្រកប​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ
Copyright information for KhmKCB